(វ៉ាស៊ីនតោន)៖ នៅទីបំផុតក្រុម Milwaukee Bucks បានឈ្នះពានបាល់បោះ NBA 2020 សារជាថ្មីឡើងវិញក្រោយរង់ចាំអស់រយៈពេល ៥០ឆ្នាំមកនេះ នៅពេលយកឈ្នះគូប្រជែង Phoenix Suns ក្នុងលំដាប់ពិន្ទុ ១០៥-៩៨ ខណៈឈ្នះលើកទី១ កាលពីឆ្នាំ១៩៧១ មកម្ល៉េះ គ្រាដែលវគ្គផ្តាច់ព្រ័ត្រនេះ បានធ្វើឡើងនៅមុខអ្នកទស្សនាប្រមាណ ២ម៉ឺននាក់នៃខាងក្នុងកីឡដ្ឋាន និង ៦៥,០០០នាក់ទៀតនៅខាងក្រៅ។

banner

ប្រភពពី BBC បានឲ្យដឹងថា Milwaykee Bucks បានរង់ចាំការឈ្នះពាន NBA នេះអស់រយៈពេល ៥០ឆ្នាំមកហើយ ខណៈនេះជាការបន្តខកខានលើកពាន NBA របស់ក្រុម Phoenix Suns ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៨ ដែលមានរយៈពេល ៥៣ឆ្នាំដោយបានត្រឹមរងជើងឯកនៅឆ្នាំ១៩៧៦ ១៩៩៣ និងចុងក្រោយឆ្នាំ២០២១ នេះ។

គួររំលឹកផងថា Milwaykee Bucks ជាក្រុមធ្លាប់រងជើងឯកពាន NBA នៅឆ្នាំ១៩៧៤ និងឈ្នះជើងឯក ២លើកនៅឆ្នាំ១៩៧១ និងឆ្នាំ២០២០ ខណៈក្រុម Los Angeles Lakers និងក្រុម Boston Celtics ជាក្រុមឈ្នះពាននេះបាន ១៧លើកដូចគ្នាច្រើនជាងគេ៕