(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៦៩៤,៩៣៨នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧០,៩៧២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៣២,០៩៩នាក់ (ស្លាប់ ១៤២,៨៤៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៦៩៨,២៣២នាក់ (ស្លាប់ ៤០,២២១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៣៦៩,៦១៣នាក់ (ស្លាប់ ២៧,៦៨១នាក់)
* ថៃ ឆ្លងចំនួន ១,៧៦២,១៩០នាក់ (ស្លាប់ ១៨,១២៣នាក់)
* វៀតណាម ឆ្លងចំនួន ៨៥៣,៨៤២នាក់ (ស្លាប់ ២០,៩៥០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៨៤,៣១៧នាក់ (ស្លាប់ ១៨,២៥៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ១៣៨,៣២៧នាក់ (ស្លាប់ ២០៧នាក់)
* កម្ពុជា ឆ្លងចំនួន ១១៥,៨៧៥នាក់ (ស្លាប់ ២,៥៨៤នាក់)
* ទ្បាវ ឆ្លងចំនួន ៣០,៦១៥នាក់ (ស្លាប់ ៣៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៩,៨២៨នាក់ (ស្លាប់ ៦៧នាក់)៕