(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៣ករណី ក្នុងនោះករណីប្រើប្រាស់៥ករណី, ដឹកជញ្ជូនរក្សាទុក៣ករណី, បេីកបរក្រោមឥទ្ធិពល១ករណី និងជួញដូរ៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤០នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,៩៣១ករណី ឃាត់មនុស្ស ១៣,៨៥៦នាក់ (ស្រី៨៧៩នាក់)៕